វិធីសាស្ដ្រក្នុងការធ្វើតែងសេចក្ដី
Posted By: UnknownPublished: 4/21/2017 10:02:00 AM
វិធីសាស្ដ្រក្នុងការធ្វើតែងសេចក្ដីឲ្យបានត្រឹមត្រូវ
១ គោលដៅក្នុងការធ្វើតែងសេចក្ដី
ក្នុងការតែងសេចក្ដីគេចង់បានសមត្ថភាពផ្នែក ៖
- ភាសា
- ឲ្យចេះគិតគូរបានល្អហើយត្រឹមត្រូវ
- មានសមត្ថភាពក្នុងការពិចារណា
- បណ្ដុះគំនិតទស្សនអប់រំ
- ឲ្យមានបុគ្កលភាព(ការទទួលខិសត្រូវ)
២ សារប្រយោជន៍នៃតែងសេចក្ដី
- ចេះបង្ហាញមតិយោបល់
- ចេះបកស្រាយបញ្ហា
- បង្កើរចំណេះដឹងលើវប្បធម៌ទូទៅ
- បង្កើតគំនិតបញ្ហា
- ផលប្រយោជន៍នៃការរស់នៅ
៣ ធ្វើយ៉ាងណាដើម្បីធ្វើតែងសេចក្ដីបានល្អ
- ពុទ្ធិ : ចំណេះដឹងលើវប្បធម៌ទូទៅ វិទ្យាសាស្ដ្រ អក្សរសីល្ប៍ ទស្សនវិជ្ជា ទ្រឹស្ដីអ្នកប្រាជ្ញ សម្រាយសុភាសិត និងទុនជីវិតផ្សេងៗទៀតលើសកលលោក ។
- វិធីគិតគូរត្រឹមត្រូវតាមវិទ្យាសាស្រ្ដ : ជឿនលឿន សកម្ម ឈរលើគំនិតមហាជនជាធំ ត្រឹមត្រូវជាសកល ពេញដោយអំណះអំណាង ផលប្រយោជន៍រួម ។
- សមត្ថភាពសំដែងឡើងតាមរយះសំណេរ : ត្រូវចេះប្រើរចនាបទ ពាក្យពេចន៍ ឃ្លាប្រយោគ សំនួនវោហារ មានវិធីសាស្ដ្រសរសេរត្រឹមត្រូវល្អ ចេះរៀបតាមលំដាប់គំនិតនៃបញ្ហានីមួយៗ ។
៤ ការបែងចែកប្រធាន
- ប្រធានបែបបរិយាសាស្ដ្រ : មានច្បាប់ ឧបទេស សុភាសិត ពាក្យស្លោក ពាក្យទំនៀមទំលាប់ ច្បាប់ទូន្មាន....។
- ប្រធានបែបងក្សរសីល្ប៍ : ទ្រឹស្ដីអក្សសីល្ប៍ អក្សរសីល្ប៍(ខ្លឹមសារ សំដីតួរអង្គ ទស្សនអ្នកប្រាជ្ញ...) ប្រវត្តិអក្សរសីល្ប៍ ប្រវត្តិអ្នកនិពន្ធ ។
- ប្រធានបេបទស្សនវិជ្ជា : ទស្សនរបស់អ្នកប្រាជ្ញ ឫ របស់បុគ្កលនាម្នាក់ដេលល្បីល្បាញ..។
៥ សិក្សាប្រធាន
- មើលប្រធានដោយយកចិត្តទុកដាក់ហើយច្រើនដង
- រកន័យនៃពាក្យ ឫ ក្រុមពាក្យគន្លឺះសំខាន់ៗក្នុងសេចក្ដីប្រធាន
- រកន័យសេចក្ដីរបស់ប្រធានគឺយល់ពីជម្រៅនៃប្រធាន ៉"តើគេចង់និយាយពីអ្វី...ឲ្យយើងពន្យល់ពីអ្វីប្រាកដ...''?
- យល់ពីប្រភេទរបស់ប្រធានឲ្យបានច្បាស់ជាទីបំផុត "តើវាជា..ប្រធានពន្យល់ ប្រធានពិភាក្សា ប្រធានប្រៀបធៀប ឫ ប្រធានបែបពិពណ៌នា'' ។
- ស្វែងយល់ពីព្រំដែនកំណត់របស់ប្រធានដែលបានចោទ ''ហួស ឫ ក្រៅព្រំដែនគឺច្រាសនៃប្រធានហើយ'' ចាត់ទុកថាគ្មានន័យអ្វីទាំងអស់ ។
៦ វិធីអនុវត្តជាក់ស្ដែងលើប្រធាននីមួយៗ
ជាទូទៅអត្ថាធិប្បាយនីមួយៗមាន៣ផ្នែកគឺ ៖

UP
0 comments:
Post a Comment